អគ្គលេខាធិការដ្ឋានព្រឹទ្ធសភាបានរៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលការងាររបស់អគ្គលេខាធិការដ្ឋានព្រឹទ្ធសភាប្រចាំខែមិថុនា និងលើកទិសដៅការងារខែកក្កដា ឆ្នាំ២០២០ ក្រោមអធិបតីភាពឯកឧត្តម អ៊ុ សារឹទ្ធ អគ្គលេខាធិការព្រឹទ្ធសភា នាព្រឹកថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០ នៅសាលសិក្ខាសាលាបណ្ណាល័យនៃវិមានព្រឹទ្ធសភា ដោយមានការអញ្ជើញចូលរួមពី ថ្នាក់ដឹកនាំអង្គភាពចំណុះអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា ចាប់ពីប្រធាននាយកដ្ឋានឡើង។
នៅក្នុងឱកាសនោះ ក៏មានការឡើងធ្វើសេចក្តីរាយការណ៍ពីអគ្គនាយក អគ្គនាយិកា នៃអគ្គនាយកដ្ឋានទាំង៥ និងអគ្គាធិការដ្ឋាន ស្តីពី លទ្ធផលការងាររបស់អគ្គនាយកដ្ឋានទាំង៥ និងអគ្គាធិការដ្ឋាន ព្រមទាំងមតិបូកសរុបរបស់ឯកឧត្តម អ៊ុំ សារឹទ្ធ អគ្គលេខាធិការព្រឹទ្ធសភា អំពីសភាពការណ៍អន្តរជាតិ តំបន់ និងសភាពការណ៍ជាតិ ព្រមទាំងធ្វើការបូកសរុបលទ្ធផលការងាររបស់អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា។